Posts

ការពង្រីក​គោលនយោបាយ​ ប្រឆាំង​ការយាយី​របស់​អ្នកប្រើប្រាស់​យូធូប​ជួយ​ដល់​កម្ពុជា

Image
ភ្នំពេញៈ  មន្ត្រី​កម្ពុជា​ថ្លែងថា ការពង្រីក​បន្ថែមទៀត​នូវ​គោលនយោបាយ​ប្រឆាំង​នឹង​ការយាយី​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យូធូប​ទាក់ទង​នឹង​ការជេរប្រមាថ​ដោយ​ផ្អែកលើ​ការរើសអើង​ពូជសាសន៍ និង​អត្តសញ្ញាណ​យេនឌ័រ​នាពេល​ថ្មីៗ​នេះ​បាន​ជួយ​ដល់​កម្ពុជា ខណៈ​បញ្ហា​នេះ​នៅតែ​មាន​ការកើនឡើង​ដែល​មិនអាច​គ្រប់គ្រង​បាន ដោយសារ​តែ​កម្ពុជា​មិនមាន​ច្បាប់​គ្រប់គ្រង​។ កាលពី​ថ្ងៃទី​ ១១ ខែ​ធ្នូ ក្រុមហ៊ុន យូធូប​បានប្រកាស​ជាថ្មី​ពី​ការពង្រីក​គោលនយោបាយ​ប្រឆាំង​ការយាយី​របស់​ខ្លួន​ទាក់ទង​នឹង​ការហាមប្រាម​នូវ​ការ​គំរាមកំហែង រួមមាន​ការជេរប្រមាថ​ដោយ​ផ្អែកលើ​ពូជសាសន៍ អត្តសញ្ញាណ​យេនឌ័រ ឬ​និន្នាការ​ភេទ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន AFP News ដែល​បាន​ដកស្រង់​សម្ដី លោក Matt Halprin ប្រធាន​ទំនុកចិត្ត និង​សុវត្ថិភាព​សកល​របស់​ក្រុមហ៊ុន យូធូប​។ លោក Matt Halprin ថ្លែង​ថា​ កន្លង​ទៅ យូធូប បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​ប្រឆាំង​ជាមួយ​នឹង​អ្នកប្រើប្រាស់​របស់ខ្លួន​ទៅ​នឹង​ការបង្ហោះ​នូវ​មាតិកា​ថ្លែង​ពី​ការធ្វើ​អំពើហិង្សា​ចំពោះ​បុគ្គល ឬ​ភាសា​ដែល​បង្ហាញថា អំពើ​ហិង្សា​លើ​រាងកាយ​អាច​នឹង​កើតឡើង​នៅលើ​បណ្តាញ​សង្គម​យូធូប​របស់​ខ្លួន​។

ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម

Image
បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់ធ្ងន់ទៅៗ ហើយអាចនឹងកាន់តែ​បាត់​បង់ដែនដីទៅ​ខាង​ព្រះបាទច័ន្ទរាជា  ហ្លួងព្រះស្ដេចកន បានប្រែប្រួលចិត្តគឺចាប់ផ្ដើម បោះពាក្យសម្ដីទៅរក សត្រូវ​របស់ខ្លួន គឺស្នើសុំកសាងសន្តិភាព ដោយការសុំពុះចែកទឹកដីកាន់កាប់និងគ្រប់គ្រង។ តែព្រះបាទច័ន្ទរាជាមិនយល់ព្រម ឡើយ។ នេះជាលិ្បចថ្មីមួយទៀតរបស់ហ្លួងព្រះស្ដេចកន​ក្នុងយុទ្ធសាស្ត្រនៃសង្រ្គាម។ នៅពេលដឹងថា មន្ត្រីរបស់ខ្លួនដែលចុះចូលនឹងព្រះបាទច័ន្ទរាជា មិនអាចធ្វើគត់សត្រូវ​របស់​ខ្លួនបាន  ហ្លួងព្រះស្ដេចកន ក៏គិតពិចារណារកវិធីមួយទៀតគឺការស្នើសុំកសាងសន្តិភាព តាម​រយៈ​ការពុះចែកទឹក ដីគ្នាគ្រប់គ្រង។ លិខិតដែលស្ដេចកនបាន បញ្ចូនមកថ្វាយ​ព្រះ​បាទ​ច័ន្ទរាជា​គឺមានខ្លឹមសារដូចខាងដើមនេះ។  តែមិនបានសម្រេចដូចបំណងនោះទេ ដែលមើលទៅព្រះបាទច័ន្ទរាជា នៅចងចាំថា កាលពីប៉ុន្មានខែមុននេះ  ស្ដេចកនបាន អោយមន្ត្រីរបស់ខ្លួន មួយរយនាក់មក​ចុះចូលព្រះអង្គហើយបែរជា លួចធ្វើឃាតព្រះអង្គ បានធ្វើឱ្យព្រះអង្គខកចិត្តនិងឈឺចាប់ម្ដងហើយ​តែលើកនេះ ព្រះច័ន្ទរាជាថា ស្ដេចកនដូចជា អស្ចារ្យណាស់ សុំបែកចែងទឹកដីដែលជាកេរ្តិ៍ តំណែលរបស់​ដូចតា បុរាណកាលមក។ ព្រះអង្គបានប្រាប់ទៅអ្នកនាំសាររបស់ស្ដេចកនថា «  ប

ប្រវត្តិសាស្ត្រ៖បើព្រះបាទជ័យវរ្ម័នទី៧មិនក្លាហានមិនស្មោះត្រង់នឹងជាតិគឺមិនអាចរំដោះនគរពីចាមបានឡើយ

Image
ប្រទេសចាម្ប៉ាឬចាមដែលគេស្គាល់ថា ជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅសតវត្សរ៍ទី២ នៃ គ.ស និងរីកចំរើន ដល់កំពូលនៅសតវត្សរ៍ទី ៩ ដែលនៅពេលនោះ ចាម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ ភាគកណ្ដាលខ្ពង់រាបអាណ្ណាម ដល់តំបន់ដីសណ្ដរទន្លេមេគង្គ នៅកូសាំងស៊ីន។ តាមសិលាចារឹកខ្មែរ និង កំណត់ឯកសារប្រវត្ដិសាស្រ្ដ មានការកត់សំគាល់ថា ប្រទេសខ្មែរតែងតែជួបប្រទះនៃការធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ា ជាញឹកញាប់ ពីព្រោះនៅអាស៊ីអាគ្នេយ៍ក្នុងសម័យនោះ កំលាំង ឬ ជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរ និងចាមប៉ុណ្ណោះ។ សង្គ្រាមនោះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពលក្នុងតំបន់។ កំណើតនគរចាម្ប៉ា ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬ ម៉ាឡេ និង ប៉ូឡេនេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១ នៃគ.ស. ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះជួរភ្នំអាណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើង ជាប់នឹងទឹកដីខេត្ដតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោមបច្ចប្បន្នគឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ នៃជួរភ្នំអាណ្ណាម ឃាំងជាប់នៅទិសខាងលិច និងបែកខាងកើត នៃ

អ្នកប្រវត្តិសាស្ត្រនិងអ្នកវិភាគ៖ទសពិរាជធម៌នៃព្រះបាទជ័យវរ្ម័នទី៧គួរមេដឹកនាំបច្ចុប្បន្នយកមកប្រតិបត្តិ

Image
សម្រាប់ពលរដ្ឋខ្មែរ គ្មានអ្នកណាម្នាក់អាចបំភ្លេចបានឡើយនូវព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែល គួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គជាមហាក្សត្រល្បីល្បាញ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ ។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើពិភពលោកថែមទៀត។ ព្រះអង្គជាស្ដេចប្រកាន់ភ្ជាប់នូវ ទសពិធរាជធម៌​ ដើម្បីនគរ  ដើម្បីរាស្ត្រ និងមន្ត្រីថ្នាក់ក្រោម។ ព្រះអង្គជាស្ដេចមានស្នាដៃក្នុង​ការបង្រួប​បង្រួម​ជាតិ ការពារជាតិយ៉ាងខ្លាំង។​អ្នកប្រវត្តិសាស្ត្រ​និង អ្នក​ស្រាវជ្រាវ កិច្ចការសង្គមនិងនយោបាយ បានហៅព្រះអង្គថា ជាស្ដេច​មួយ​អង្គដែលមាន​គុណ​បំណាច់មិនអាចភ្លេចបានឡើយ។ ពួកគាត់បានទទូចឱ្យមេដឹក​នាំខ្មែរ​បច្ចុប្បន្ន​ ដើរតាម​គន្លង​នៃ​ទសពិធរាជធម៌របស់ព្រះអង្គគឺដើម្បី ការឯកភាពជាតិ ប្រកប​ដោយ​ការអធ្យា​ស្រ័យ។ ទសពិធរាជធម៌​ មាន ១០​យ៉ាង​ គឺ​ធម៌​ ១០​ ប្រការ​ សម្រាប់​ព្រះរាជា​ទ្រង់​ប្រព្រឹត្ត​ ព្រមទាំង​ណែនាំ​ពួក​សេនាបតី​មន្ត្រី​ធំ​តូច​និង​​រាស្ត្រប្រជា​ឲ្យ​ប្រព្រឹត្ត​ផង​។​ ​ ទសពិធរាជធម៌​នៃ​អ្នកដឹក

ប្រវត្តិសាស្ត្រ៖ ហេតុអ្វីបានជាសំណាក់ព្រះបាទជ័យវរ្ម័នទី៧ កំបុតព្រះហត្ថ ឆែបព្រះកេសយ៉ាងនេះ?

Image
ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដែលមានមហិទ្ធិឫទ្ធិខ្លាំងខ្លាក្នុងចំណោមព្រះរាជាទាំងអស់ក្នុងសម័យអង្គរ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់ និងជាសេ្តចអង្គអាចក្លាហានក្នុងសឹកសង្រ្គោម ពង្រីកទឹកដី ប្រទេសជាតិរុងរឿងថ្លៃថ្លា។  ក៏ប៉ុន្តែហេតុអ្វីបានជាអ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវវត្ថុបុរាណធ្វើកំណាយរូបសំណាក់ព្រះអង្គឃើញនៅក្នុងអណ្តូង ហើយកំបុតព្រះហត្ថ(ដៃ) និងឆែបព្រះកេស(ក្បាល)ទៅវិញ? ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចដែលមានកត្តិនាមច្រើនជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ ហើយព្រះអង្គត្រូវបានគេចាត់ទុកជាស្តេចធំបង្អស់នៅក្នុងស្រុកខែ្មរ ព្រោះព្រះអង្គគឺជាស្តេចពង្រីកអាណាខេត្តដរាបដល់កម្រិតជាទីបំផុត។ នៅដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧  ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិនផងដែរ។ យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេ