ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម
បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់ធ្ងន់ទៅៗ ហើយអាចនឹងកាន់តែបាត់បង់ដែនដីទៅខាងព្រះបាទច័ន្ទរាជា ហ្លួងព្រះស្ដេចកន បានប្រែប្រួលចិត្តគឺចាប់ផ្ដើម បោះពាក្យសម្ដីទៅរក សត្រូវរបស់ខ្លួន គឺស្នើសុំកសាងសន្តិភាព ដោយការសុំពុះចែកទឹកដីកាន់កាប់និងគ្រប់គ្រង។ តែព្រះបាទច័ន្ទរាជាមិនយល់ព្រម ឡើយ។ នេះជាលិ្បចថ្មីមួយទៀតរបស់ហ្លួងព្រះស្ដេចកនក្នុងយុទ្ធសាស្ត្រនៃសង្រ្គាម។នៅពេលដឹងថា មន្ត្រីរបស់ខ្លួនដែលចុះចូលនឹងព្រះបាទច័ន្ទរាជា មិនអាចធ្វើគត់សត្រូវរបស់ខ្លួនបាន ហ្លួងព្រះស្ដេចកន ក៏គិតពិចារណារកវិធីមួយទៀតគឺការស្នើសុំកសាងសន្តិភាព តាមរយៈការពុះចែកទឹក ដីគ្នាគ្រប់គ្រង។ លិខិតដែលស្ដេចកនបាន បញ្ចូនមកថ្វាយព្រះបាទច័ន្ទរាជាគឺមានខ្លឹមសារដូចខាងដើមនេះ។
តែមិនបានសម្រេចដូចបំណងនោះទេ ដែលមើលទៅព្រះបាទច័ន្ទរាជា នៅចងចាំថា កាលពីប៉ុន្មានខែមុននេះ ស្ដេចកនបាន អោយមន្ត្រីរបស់ខ្លួន មួយរយនាក់មកចុះចូលព្រះអង្គហើយបែរជា លួចធ្វើឃាតព្រះអង្គ បានធ្វើឱ្យព្រះអង្គខកចិត្តនិងឈឺចាប់ម្ដងហើយតែលើកនេះ ព្រះច័ន្ទរាជាថា ស្ដេចកនដូចជា អស្ចារ្យណាស់ សុំបែកចែងទឹកដីដែលជាកេរ្តិ៍ តំណែលរបស់ដូចតា បុរាណកាលមក។ ព្រះអង្គបានប្រាប់ទៅអ្នកនាំសាររបស់ស្ដេចកនថា« ប្រសិនបើ ជាចៅហ្វាយរបស់អ្នកចង់បញ្ឈមសង្រ្គាម គឺត្រូវដកចេញ គឺយើងនឹងដកចេញដែរ» ។

សារត្រឡប់ទៅវិញរបស់ព្រះបាទច័ន្ទរាជា បាននាំហ្លួងព្រះស្ដេច ខកចិត្ត ហើយចាត់ទុកថា ជាការអាម៉ាសរបស់ខ្លួន ដែលសុំចរចាដើម្បីសន្តិភាព បែរជាគេ បដិសេធ។ត្រង់នេះបើ តាមសៀវភៅប្រវត្តិសាស្ត្ររបស់ អ្នកនិពន្ធ អាដេម៉ាឡឺក្លែ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា គឺស្ដេចកន មានកំហឹងហើយក៏យាងទៅ រាជវាំងក្រុងស្រឡប់ព្រៃនគរវិញហើយក៏រកវិធីផ្សេងៗទៀត ដើម្បីទប់ទល់នឹងការវាយលុករបស់ព្រះបាទច័ន្ទរាជា។
យ៉ាងណា គូសត្រូវនឹងគ្នា បានរកពេលផ្អាកសង្រ្គាម ដើម្បីអោយប្រជាជននិងកងទ័ពធ្វើស្រែ។
ផ្អាកសង្គ្រាម
ព្រះបាទច័ន្ទរាជា បានផ្ញើសារទៅស្ដេចកនថា ពេលវេលានេះ គឺការធ្វើស្រែ ចម្ការដែលសមនឹងផ្អាកប្រយុទ្ធគ្នាសិន ។
ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ។ តែពេលផ្អាកសង្រ្គាមនេះ ឃើញថា គូប្រយុទ្ធបានផ្ដើមសង្កេតនិងធ្វើចារកម្មដើម្បីដឹងពីស្ថានការណ៍មុនសង្រ្គាមចាប់ផ្ដើមជាថ្មី។
ហ្លួងស្ដេចកន នៅ ក្រុងស្រឡប់ពិជ័យព្រៃនគរ ក៍បានជ្រាបរឿងនេះ ។
សាររបស់ស្ដេចកន បានថ្វាយព្រះបាទច័ន្ទរាជាមានខ្លឹមសារ វស្សារដូវបានមកដល់ហើយ រាស្ដ្រត្រូវធ្វើស្រែ។ ដូច្នេះយើងសូមឲ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុងមួយរដូវនេះចុះ តែសុំឲ្យចាំពាក្យដែលសន្មតសញ្ញាកុំឲ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរនោះឡើយ។
បើដល់រាស្ដ្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឲ្យមានរាជសារចារជាព្រះរាជកំណត់ទៅមកទើបគួរសមជាឧត្ដមមហាក្សត្រធិរាជ»។
លុះស្ដាប់រួចហើយ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថាអារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថាអញព្រមសំរាកឲ្យរាស្ដ្រធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯងហៅអញថាជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះមានជាតិត្រកូលឆ្ងាយពីគ្នាណាស់”។ នៅពេលអ្នកនាំសារ៤ស្ដេចកន ចេញផុតទៅនោះ អស់នាយកងទ័ពយកសេចក្ដីក្រាបបង្គំទូលព្រះបាទច័ន្ទរាជាថា៖ យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឲ្យឈប់សង្គ្រាមដូច្នេះ ។ បើខាងសត្រូវគេកេណ្ឌបណ្ដារាស្ដ្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវខាងត្បូងទល់នឹងសមុទ្រខាងកើតទល់នឹងនគរចាមគឺគេមានកម្លាំងច្រើនណាស់ ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ ប៉ុណ្ណោះ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់”។
សម្ដេចចៅពញាចន្ទរាជាឬព្រះបាទច័ន្ទរាជា ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំង សិន ។ ព្រះអង្គបានពន្យល់ទៅមេទ័ពវិញងថាត្រូវមើលទឹកចិត្តរាស្ត្រ ថាតើគេលំបាកប៉ុនណា បើគេបាត់បង់ ភោគផល និងវេទនា បើធ្វើស្រែផងស្រុងទេសន៍មានចម្បាំងទៀត។ យើងជាស្ដេចនិងត្រកូលព្រះរាជាត្រូវគិតពីសុខទុក្ខរបស់រាស្រ្តហើយយើង ក៏បានពង្រីកខេត្តបានច្រើនដែរ ។ ម៉ាងរាស្ត្របាក់មកយើងកាន់តែខ្លាំងដែរ។
ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម
បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់ធ្ងន់ទៅៗ ហើយអាចនឹងកាន់តែបាត់បង់ដែនដីទៅខាងព្រះបាទច័ន្ទរាជា ហ្លួងព្រះស្ដេចកន បានប្រែប្រួលចិត្តគឺចាប់ផ្ដើម បោះពាក្យសម្ដីទៅរក សត្រូវរបស់ខ្លួន គឺស្នើសុំកសាងសន្តិភាព ដោយការសុំពុះចែកទឹកដីកាន់កាប់និងគ្រប់គ្រង។ តែព្រះបាទច័ន្ទរាជាមិនយល់ព្រម ឡើយ។ នេះជាលិ្បចថ្មីមួយទៀតរបស់ហ្លួងព្រះស្ដេចកនក្នុងយុទ្ធសាស្ត្រនៃសង្រ្គាម។
លោក នួន បូរិន ជូនសេចក្ដីអត្ថាធិប្បាយដូចតទៅ៖
នៅពេលដឹងថា មន្ត្រីរបស់ខ្លួនដែលចុះចូលនឹងព្រះបាទច័ន្ទរាជា មិនអាចធ្វើគត់សត្រូវរបស់ខ្លួនបាន ហ្លួងព្រះស្ដេចកន ក៏គិតពិចារណារកវិធីមួយទៀតគឺការស្នើសុំកសាងសន្តិភាព តាមរយៈការពុះចែកទឹក ដីគ្នាគ្រប់គ្រង។ លិខិតដែលស្ដេចកនបាន បញ្ចូនមកថ្វាយព្រះបាទច័ន្ទរាជាគឺមានខ្លឹមសារដូចខាងដើមនេះ។ តែមិនបានសម្រេចដូចបំណងនោះទេ ដែលមើលទៅព្រះបាទច័ន្ទរាជា នៅចងចាំថា កាលពីប៉ុន្មានខែមុននេះ ស្ដេចកនបាន អោយមន្ត្រីរបស់ខ្លួន មួយរយនាក់មកចុះចូលព្រះអង្គហើយបែរជា លួចធ្វើឃាតព្រះអង្គ បានធ្វើឱ្យព្រះអង្គខកចិត្តនិងឈឺចាប់ម្ដងហើយតែលើកនេះ ព្រះច័ន្ទរាជាថា ស្ដេចកនដូចជា អស្ចារ្យណាស់ សុំបែកចែងទឹកដីដែលជាកេរ្តិ៍ តំណែលរបស់ដូចតា បុរាណកាលមក។ ព្រះអង្គបានប្រាប់ទៅអ្នកនាំសាររបស់ស្ដេចកនថា« ប្រសិនបើ ជាចៅហ្វាយរបស់អ្នកចង់បញ្ឈមសង្រ្គាម គឺត្រូវដកចេញ គឺយើងនឹងដកចេញដែរ» ។
សារត្រឡប់ទៅវិញរបស់ព្រះបាទច័ន្ទរាជា បាននាំហ្លួងព្រះស្ដេច ខកចិត្ត ហើយចាត់ទុកថា ជាការអាម៉ាសរបស់ខ្លួន ដែលសុំចរចាដើម្បីសន្តិភាព បែរជាគេ បដិសេធ។ត្រង់នេះបើ តាមសៀវភៅប្រវត្តិសាស្ត្ររបស់ អ្នកនិពន្ធ អាដេម៉ាឡឺក្លែ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា គឺស្ដេចកន មានកំហឹងហើយក៏យាងទៅ រាជវាំងក្រុងស្រឡប់ព្រៃនគរវិញហើយក៏រកវិធីផ្សេងៗទៀត ដើម្បីទប់ទល់នឹងការវាយលុករបស់ព្រះបាទច័ន្ទរាជា។
យ៉ាងណា គូសត្រូវនឹងគ្នា បានរកពេលផ្អាកសង្រ្គាម ដើម្បីអោយប្រជាជននិងកងទ័ពធ្វើស្រែ។
ផ្អាកសង្គ្រាម
ព្រះបាទច័ន្ទរាជា បានផ្ញើសារទៅស្ដេចកនថា ពេលវេលានេះ គឺការធ្វើស្រែ ចម្ការដែលសមនឹងផ្អាកប្រយុទ្ធគ្នាសិន ។
ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ។ តែពេលផ្អាកសង្រ្គាមនេះ ឃើញថា គូប្រយុទ្ធបានផ្ដើមសង្កេតនិងធ្វើចារកម្មដើម្បីដឹងពីស្ថានការណ៍មុនសង្រ្គាមចាប់ផ្ដើមជាថ្មី។
ហ្លួងស្ដេចកន នៅ ក្រុងស្រឡប់ពិជ័យព្រៃនគរ ក៍បានជ្រាបរឿងនេះ ។
សាររបស់ស្ដេចកន បានថ្វាយព្រះបាទច័ន្ទរាជាមានខ្លឹមសារ វស្សារដូវបានមកដល់ហើយ រាស្ដ្រត្រូវធ្វើស្រែ។ ដូច្នេះយើងសូមឲ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុងមួយរដូវនេះចុះ តែសុំឲ្យចាំពាក្យដែលសន្មតសញ្ញាកុំឲ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរនោះឡើយ។
បើដល់រាស្ដ្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឲ្យមានរាជសារចារជាព្រះរាជកំណត់ទៅមកទើបគួរសមជាឧត្ដមមហាក្សត្រធិរាជ»។
លុះស្ដាប់រួចហើយ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថាអារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថាអញព្រមសំរាកឲ្យរាស្ដ្រធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯងហៅអញថាជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះមានជាតិត្រកូលឆ្ងាយពីគ្នាណាស់”។ នៅពេលអ្នកនាំសារ៤ស្ដេចកន ចេញផុតទៅនោះ អស់នាយកងទ័ពយកសេចក្ដីក្រាបបង្គំទូលព្រះបាទច័ន្ទរាជាថា៖ យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឲ្យឈប់សង្គ្រាមដូច្នេះ ។ បើខាងសត្រូវគេកេណ្ឌបណ្ដារាស្ដ្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវខាងត្បូងទល់នឹងសមុទ្រខាងកើតទល់នឹងនគរចាមគឺគេមានកម្លាំងច្រើនណាស់ ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ ប៉ុណ្ណោះ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់”។
សម្ដេចចៅពញាចន្ទរាជាឬព្រះបាទច័ន្ទរាជា ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំង សិន ។ ព្រះអង្គបានពន្យល់ទៅមេទ័ពវិញងថាត្រូវមើលទឹកចិត្តរាស្ត្រ ថាតើគេលំបាកប៉ុនណា បើគេបាត់បង់ ភោគផល និងវេទនា បើធ្វើស្រែផងស្រុងទេសន៍មានចម្បាំងទៀត។ យើងជាស្ដេចនិងត្រកូលព្រះរាជាត្រូវគិតពីសុខទុក្ខរបស់រាស្រ្តហើយយើង ក៏បានពង្រីកខេត្តបានច្រើនដែរ ។ ម៉ាងរាស្ត្របាក់មកយើងកាន់តែខ្លាំងដែរ។
ឯព្រះស្រីជេដ្ឋា ឬព្រះស្ដេចកន អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។ តែទីបំផុត ភាគីទាំងពីរបានរត់ទៅរកសង្រ្គាមឡើងវិញ គឺដើម្បីកំណត់ជោគវាសនា គ្រប់គ្រងនគរ។ ការប្រយុទ្ធបង្ហូរឈាមគ្មានត្រាប្រណៃឡើយ។ ក្រុងស្រឡប់វិជ័យព្រៃនគររបស់ព្រះស្ដេចកន បាន ធ្លាក់ក្នុងគ្រប់គ្រងរបស់ ព្រះបាទច័ន្ទរាជា បន្ទាប់ពីមានការហំព័ន្ធរយៈពេលបីខែ ធ្វើអោយទ័ពស្ដេចកន និងរាស្រ្តនៅខាងស្ដេចកន ចាប់ចុះចូលមកខាងព្រះបាទច័ន្ទរាជា។ ព្រះស្ដេចកន ចាញ់ក្នុងសមរភូមិដ៏ខ្លោចផ្សានេះ ។ស្ដេចអង្គនេះ ត្រូវបានទ័ពព្រះបាទច័ន្ទរាជាចាប់ព្រះកាយបានក្នុងពេលប្រយុទ្ធ នៅក្នុងបន្ទាយ ស្រឡប់ពិជ័យ៕ WMC
Comments
Post a Comment